2 Corinthians 2

1ខ្ញុំសម្រេចចិត្ដដូច្នេះ​ថា​ខ្ញុំ​មិនមកជួបអ្នករាល់គ្នា​ទាំង​មាន​ការ​ព្រួយ​ចិត្ដទៀតឡើយ 2បើខ្ញុំធ្វើ​ឲ្យ​អ្នករាល់គ្នាព្រួយតើ​មាន​អ្នក​ណាធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​បាន​ក្រៅពីអ្នកដែលខ្ញុំធ្វើ​ឲ្យ​ព្រួយប៉ុណ្ណោះ 3ដូច្នេះខ្ញុំ​បាន​សរសេរ​សេចក្ដី​នេះដើម្បីកុំ​ឲ្យ​ខ្ញុំ​មានការ​ព្រួយ​ចិត្ដដោយសារ​អស់​អ្នកដែលគួរ​ធ្វើ​ឲ្យ​ខ្ញុំត្រេកអរ​នៅ​ពេល​ខ្ញុំ​មក​ដល់។ ​ខ្ញុំ​ជឿ​ជាក់ចំពោះអ្នកទាំងអស់គ្នាថាអំណរ​របស់​ខ្ញុំជា​អំណរ​របស់​អ្នកទាំងអស់គ្នា​ដែរ។ 4ខ្ញុំបាន​សរសេរ​មក​អ្នករាល់គ្នាទាំង​ស្រក់​ទឹកភ្នែក​ដោយ​មាន​សេចក្ដីវេទនា​ជា​ច្រើននិងឈឺចាប់​ក្នុង​ចិត្ដមិន​មែន​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ព្រួយទេគឺដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹងពី​សេចក្ដី​ស្រលាញ់ដែល​ខ្ញុំ​មាន​យ៉ាង​លើសលប់ចំពោះអ្នករាល់គ្នា 5ប៉ុន្ដែបើអ្នកណាម្នាក់ធ្វើ​ឲ្យ​ព្រួយ​អ្នក​នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំព្រួយទេប៉ុន្ដែ​ឲ្យ​អ្នកទាំងអស់គ្នា​ព្រួយ​ខ្លះ​គឺ​ខ្ញុំ​មិនបំផ្លើសទេ 6ហើយការដាក់ទោសសម្រាប់​មនុស្ស​បែបនេះពីមនុស្សភាគច្រើន​នោះ​ល្មមហើយ 7ដូច្នេះអ្នករាល់គ្នាគួរលើកលែងទោសព្រមទាំងកម្សាន្ដចិត្ដ​គាត់​វិញក្រែងលោការ​ព្រួយ​ចិត្ដហួសប្រមាណលេបយកអ្នកនោះ​ទៅ 8ហេតុនេះខ្ញុំ​សូម​ដាស់តឿនអ្នករាល់គ្នា​ឲ្យ​បញ្ជាក់ពី​សេចក្ដី​ស្រលាញ់ចំពោះគាត់ 9ខ្ញុំក៏​បាន​សរសេរ​សេចក្ដី​នេះដើម្បីឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នករាល់គ្នាថា​តើ​អ្នករាល់គ្នាស្ដាប់បង្គាប់តាមគ្រប់បែបយ៉ាង​ដែរ​ឬ​ទេ 10បើអ្នករាល់គ្នា​លើកលែងទោស​រឿង​អ្វីមួយ​ឲ្យ​អ្នកណាម្នាក់ខ្ញុំ​ក៏​លើកលែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ​ហើយ​រឿង​អ្វីមួយ​ដែល​ខ្ញុំ​បាន​លើកលែងទោស​ហើយ​នោះ​បើខ្ញុំលើកលែងទោស​រឿង​អ្វីមួយមែន​គឺ​ខ្ញុំ​បាន​លើកលែង​ទោស​ដោយសារអ្នករាល់គ្នានៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះ​គ្រិស្ដ 11ក្រែងលោអារក្ស​សាតាំងបោកប្រាស់​យើង​ដ្បិត​យើង​មិន​មែន​មិនដឹងពីគំនិត​របស់​វាទេ 12ពេលខ្ញុំ​ទៅក្រុងទ្រអាសដើម្បី​ប្រកាស​ដំណឹងល្អអំពី​ព្រះ​គ្រិស្ដនោះព្រះអម្ចាស់​បាន​បើកទ្វារ​ឲ្យ​ខ្ញុំ 13ប៉ុន្ដែខ្ញុំ​មិនមាន​ភាព​ធូរស្បើយនៅក្នុងវិញ្ញាណ​របស់​ខ្ញុំសោះ​ព្រោះ​មិន​បាន​ជួប​លោក​ទីតុសជាបងប្អូន​របស់​ខ្ញុំដូច្នេះ​ខ្ញុំ​ក៏​លាពួកគេមក​ស្រុក​ម៉ាសេដូន 14ប៉ុន្ដែអរ​ព្រះគុណព្រះជាម្ចាស់ដែលតែងតែនាំយើង​ចូល​ក្នុង​ក្បួន​ជ័យ​ជម្នះ​របស់​ព្រះ​គ្រិស្ដជានិច្ចហើយព្រះអង្គសាយភាយក្លិន​ដែល​នាំ​ឲ្យ​ស្គាល់ព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង 15ព្រោះយើង​ជាក្លិនពិដោរ​របស់​ព្រះ​គ្រិស្ដ​សម្រាប់​ព្រះជាម្ចាស់ក្នុងចំណោម​ពួក​អ្នកដែល​ទទួល​បាន​សេចក្ដីសង្គ្រោះនិង​ពួក​អ្នកដែល​កំពុង​វិនាស 16សម្រាប់ពួក​អ្នក​ដែល​កំពុង​វិនាស​យើង​ជា​ក្លិននៃសេចក្ដីស្លាប់ដែល​នាំ​ឲ្យស្លាប់ប៉ុន្ដែ​សម្រាប់​ពួក​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​យើង​ជា​ក្លិន​នៃជីវិត​ដែល​នាំ​ឲ្យ​មាន​ជីវិតតើ​អ្នក​ណាស័ក្ដិសមនឹង​កិច្ចការ​ទាំង​នេះ? 17ដ្បិតយើង​មិនដូចជា​មនុស្ស​ជាច្រើន​ដែល​រកចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ទេប៉ុន្ដែ​យើង​និយាយដោយអស់​ពី​ចិត្តនៅក្នុង​ព្រះ​គ្រិស្ដនៅចំពោះព្រះជាម្ចាស់​ដូច​ជា​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក។
Copyright information for KhmKCB